លោក Charng Geng Hsiao (Joe Hsiao)

នាយកប្រតិបត្តិ

លោក Joe Hsiao មានបទពិសោធន៍ក្នុងវិស័យធនាគារជាង ៣៥ឆ្នាំ ជាមួយធនាគារនៅតៃវ៉ាន់ ប្រទេសចិន និងតំបន់អាស៊ីអាគ្នេយ៍។ នៅឆ្នាំ២០១៥ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិ ដើម្បីបង្កើតធនាគារឯកទេសអេភីឌី បន្ទាប់មកនៅឆ្នាំ២០១៩ លោកបានដឹកនាំធនាគារក្នុងការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជពេញលេញ ។

មុនពេលចូលបម្រើការងារជាមួយធនាគារអេភីឌី  លោក Joe Hsiao បានបម្រើការឲ្យធនាគារពាណិជ្ជហ្វូបុង (Fubong) ធនាគារពាណិជ្ជមេហ្គាអន្តរជាតិ (Mega International) និងធនាគារពាណិជ្ជតៃវ៉ាន់ស៊ីនកុង (Taiwan Shin Kong)។ ក្រៅពីធ្វើការនៅតៃវ៉ាន់ លោកត្រូវបានចាត់តាំងឲ្យទៅបំពេញការងារនៅក្រៅប្រទេស ដូចជាទីក្រុងម៉ានីល​ (ប្រទេសហ្វីលីពីន) ខេត្តនីងប៉ូ ខេត្តតុងគ័ង ខេត្តស៊ិនចិន និងទីក្រុងហុងកុង​ (ប្រទេសចិន) អស់រយៈពេលជិត២០ឆ្នាំ។ ជំនាញចម្បងរបស់លោករួមមាន ប្រតិបត្ដិការធនាគារ ការផ្សព្វផ្សាយនិងអភិវឌ្ឍអាជីវកម្ម ការផ្តល់កម្ចី/សេវាឥណទាន ការប្តូររូបិយប័ណ្ណ ហិរញ្ញប្បទាន​ពាណិជ្ជកម្ម មូលប័ត្រ បរធនបាល រួមទាំងការគ្រប់គ្រងនិងប្រតិបត្តិការសាខាក្រៅប្រទេស ។

ផ្ចាប់ជាមួយយើង

  • Facebook Social Icon
  • LinkedIn Social Icon
  • Twitter Social Icon
  • YouTube Social  Icon

©ឆ្នាំ ២០២០ ដោយធនាគារអេសា៊-ប៉ាស៊ីហ្វិក​ ឌីវេឡុបមេន ម ក