គណនី​ចរន្ត

គណនីចរន្តរបស់ធនាគារអេស៊ា​-ប៉ាស៊ីហ្វិកអនុញ្ញាតឱ្យអ្នកប្រើមូលនិធិរបស់អ្នកបានយ៉ាងល្អបំផុត។ វាត្រូវបានរចនាឡើងសម្រាប់អតិថិជនដែលតម្រូវឱ្យមានប្រតិបត្តិការទៀងទាត់ជាច្រើនជាមួយធនាគាររួមមាន ប្រាក់បញ្ញើ ដកប្រាក់ និងទូទាត់ទៅដៃគូអាជីវកម្ម។

 • បុគ្គលនិវាសនជន ឬអនិវាសនជន អង្គភាពនិវាសនជន​ ឬអនិវាសនជន (ក្រុមហ៊ុន)។

 • បុគ្គលដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ

 • អង្គភាពដែលបានចុះឈ្មោះត្រឹមត្រូវតាមច្បាប់នៃដែនសមត្ថកិច្ចនៃប្រទេសដែលបានចុះបញ្ជី។

 • ប្រាក់ដម្កល់ដំបូងអប្បបរមា ២.០០០.០០០ រៀល ឬ ៥០០ ដុល្លារ។

 • រូបិយប័ណ្ណពីរអាចប្រើបាន - រៀល និងដុល្លារ។

 • របាយការណ៍គណនីប្រចាំខែដោយឥតគិតថ្លៃ។

 • ថ្លៃថែទាំគណនីប្រចាំខែដោយឥតគិតថ្លៃ។

 • ចំនួននៃប្រតិបត្តិការគ្មានដែនកំណត់ និងមិនគិតថ្លៃ។

 • គណនីរួមត្រូវបានអនុញ្ញាត។

បុគ្គល

 • ឯកសារបឋម៖

 1. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (សំរាប់ជនជាតិខ្មែរ)

 2. លិខិតឆ្លងដែន (សំរាប់ជនបរទេសនិងជនជាតិខ្មែរ)

 • ឯកសារពីរក្នុងចំណោមឯកសារបន្ទាប់បន្សំខាងក្រោមក្នុងករណីដែលឯកសារបឋមមិនមាន:

 1. សំបុត្រកំណើត

 2. សៀវភៅស្នាក់នៅ / លិខិតបញ្ជាក់ទីលំនៅដោយអាជ្ញាធរផ្លូវការ

 3. លិខិតបញ្ជាក់អាពាហ៍ពិពាហ៍

 4. សៀវភៅគ្រួសារដែលមានរូបថតបុគ្គលស្នើសុំ

 5. ប័ណ្ណបើកបរចេញដោយអាជ្ញាធរផ្លូវការ

ឯកសារបន្ទាប់បន្សំមួយក្នុងចំណោមឯកសារបន្ទាប់បន្សំខាងលើត្រូវតែមានរូបថតអ្នកកាន់គណនី​(ឧទាហរណ៍ប័ណ្ណបើកបរនិងសំបុត្រកំណើត)។

អង្គភាព

 • អត្តសញ្ញាណប័ណ្ណ / លិខិតឆ្លងដែនរបស់ក្រុមប្រឹក្សាភិបាលនិងហត្ថលេខីដែលមានការអនុញ្ញាត។

 • ឯកសារចុះបញ្ជីក្រុមហ៊ុន៖

 1. វិញ្ញាបនប័ត្រនៃការចុះបញ្ជី

 2. អនុស្សរណៈនិងលខន្តិកៈ

 3. វិញ្ញាបនបត្រប៉ាតង់

 4. អាជ្ញាប័ណ្ណអាជីវកម្ម (ដែលអាចអនុវត្តបាន)

 • សេចក្តីសម្រេចក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន។

 • ឯកសារផ្សេងទៀតអាចត្រូវបានទាមទារអាស្រ័យលើប្រភេទអង្គភាព។

ផ្ចាប់ជាមួយយើង

 • Facebook Social Icon
 • LinkedIn Social Icon
 • Twitter Social Icon
 • YouTube Social Icon

©ឆ្នាំ ២០២០ ដោយធនាគារអេសា៊-ប៉ាស៊ីហ្វិក​ ឌីវេឡុបមេន ម ក