លោកស្រី ថៃ ស្រីមុំ

ប្រធាននាយកដ្ឋានរដ្ឋបាល ធនធានមនុស្ស និងលេខាធិការ

លោកស្រី ថៃ ស្រីមុំ ជាប្រធាននាយកដ្ឋានរដ្ឋបាល ធនធានមនុស្ស និងលេខាធិការ ទទួលបន្ទុកគ្រប់គ្រងការងាររដ្ឋបាលទូទៅ ព្រមទាំងយុទ្ធសាស្រ្តធនធានមនុស្សពាក់ព័ន្ធនឹងការជ្រើសរើសបុគ្គលិក ពិគ្រោះយោបល់បុគ្គលិក បណ្តុះបណ្តាលសមត្ថភាព និងការអភិវឌ្ឍធនធាន។ លោកស្រី បានចូលបម្រើការងារនៅធនាគារអេភីឌី ក្នុងខែមីនា ឆ្នាំ២០២០ ។

លោកស្រី ថៃ ស្រីមុំ មានបទពិសោធន៍ការងារធនាគាររយៈពេល ១១ឆ្នាំ ជាមួយធនាគារក្នុងស្រុក និងធនាគារបរទេសមួយចំនួនពីប្រទេសម៉ាឡេស៊ី និងតៃវ៉ាន់ ។ លោកស្រីបានចាប់ផ្តើមអាជីពធនាគារតាំងពីឆ្នាំ២០០៩ និងបានកាន់កិច្ចការជាច្រើនដូចជា ហិរញ្ញវត្ថុ គណនេយ្យ ផែនការថវិកា រដ្ឋបាល លទ្ធកម្ម ធនធានមនុស្ស និងការគ្រប់គ្រង។ មុនពេលចូលបម្រើការងារជាមួយធនាគារអេភីឌី លោកស្រីជាសមាជិកមួយរូបនៃគណៈគ្រប់គ្រងស្នូលក្នុងការបង្កើតធនាគារក្នុងស្រុកថ្មីមួយ។

លោកស្រី ថៃ ស្រីមុំ ទទួលបានបរិញ្ញាបត្រផ្នែកគណនេយ្យនិងហិរញ្ញវត្ថុពី វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ។ លោកស្រីក៏បានចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗស្តីពីសារពើពន្ធ ការគ្រប់គ្រងធនធានមនុស្ស និងជំនាញភាពជាអ្នកដឹកនាំ។

ផ្ចាប់ជាមួយយើង

  • Facebook Social Icon
  • LinkedIn Social Icon
  • Twitter Social Icon
  • YouTube Social  Icon

©ឆ្នាំ ២០២០ ដោយធនាគារអេសា៊-ប៉ាស៊ីហ្វិក​ ឌីវេឡុបមេន ម ក