លោក ថុល លីណា

ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង

លោក ថុល លីណា ជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ទទួលខុសត្រូវលើការគ្រប់គ្រងរួមនៃមុខ​ងារសវនកម្ម​និង​ការ​ត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ។ លោកបានចូលបម្រើការងារនៅធនាគារអេភីឌីនៅឆ្នាំ២០១៩ និងទទួល​បានការយល់ព្រមជាផ្លូវការពីធនាគារជាតិនៃកម្ពុជាក្នុងនាមជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងនៅឆ្នាំដដែល។

លោក ថុល លីណា មានបទពិសោធន៍ការងារជាង ១០ឆ្នាំ។ លោកបាន​ចូលបម្រើ​ការងារ​ជាមួយ​ក្រុមហ៊ុន​គណនេយ្យ​និងសវនកម្មអន្ដរជាតិមួយ ក្នុងចំណោមក្រុមហ៊ុនធំទាំងបួន និងត្រូវបានតែងតាំង​ជាសវនករ​ជាន់ខ្ពស់​មុន​ពេលផ្លាស់ប្តូរទៅធនាគារឈានមុខគេមួយក្នុងឋានៈជាជំនួយការអ្នកគ្រប់គ្រងហិរញ្ញវត្ថុ ហើយត្រូវបាន​តំឡើង​ឋានៈ​ជាប្រធានផ្នែកសារពើពន្ធ។ នៅឆ្នាំ២០១៨ លោកបានផ្លាស់ប្តូរទៅបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ក្នុងស្រុកមួយ ជាអ្នកគ្រប់គ្រងសវនកម្មផ្ទៃក្នុង។ ជាមួយនឹងប្រវត្តិការងារដ៏សម្បូរ​បែបរបស់លោក​ក្នុង​វិស័យហិរញ្ញវត្ថុ សវនកម្ម និងធនាគារ លោកអាចបំពេញភារកិច្ចសម្រាប់​មុខតំណែងរបស់លោក​បាន​យ៉ាង​ប្រសើរ និងប្រកបដោយភាពច្នៃប្រឌិត។

លោក ថុល លីណា កំពុងបន្តការសិក្សាកម្មវិធី ACCA ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស តាមរយៈ​វិទ្យាស្ថាន​ខេមអេដ (CamEd)។ លោកបានទទួលសញ្ញាប័ត្របរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង (NUM) ។ លើសពីនេះទៅទៀត លោកទទួលបានអាហារូបករណ៍រយៈពេលបួនឆ្នាំ ជំនាញគ្រប់គ្រង ពី​អង្គការ​បារាំងមួយ។

ផ្ចាប់ជាមួយយើង

  • Facebook Social Icon
  • LinkedIn Social Icon
  • Twitter Social Icon
  • YouTube Social  Icon

©ឆ្នាំ ២០២០ ដោយធនាគារអេសា៊-ប៉ាស៊ីហ្វិក​ ឌីវេឡុបមេន ម ក