លោកស្រី ប៊ុន សៀម

ប្រធានផ្នែកសេវាកម្មធនាគារ

លោកស្រី ប៊ុន សៀម ជាអ្នកគ្រប់គ្រងផ្នែកសេវាកម្មធនាគារ ទទួលខុសត្រូវក្នុងការគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារ។ លោកស្រី ជាបុគ្គលិកមួយរូបដែលចូលបម្រើការងារនៅធនាគារ​​​អេភីឌី ចាប់តាំងពីធនាគារដំណើរការប្រតិបត្តិការថ្ងៃដំបូងនៅឆ្នាំ២០១៦ ក្នុងតំណែងជាមន្ត្រីផ្នែកទំនាក់ទំនង ហើយនៅឆ្នាំ២០១៨​ លោកស្រីត្រូវបានតំឡើងឋានៈក្នុងមុខងារបច្ចុប្បន្ន ។

លោកស្រី ប៊ុន សៀម មានបទពិសោធន៍ការងារជាង ៦ឆ្នាំក្នុងវិស័យធនាគារ។ លោកស្រីបានចាប់ផ្តើមការងារដំបូងក្នុងឆ្នាំ២០១៤ នៅធនាគារឈានមុខមួយដែលជាបុត្រសម្ព័ន្ធរបស់ធនាគារពីប្រទេសម៉ាឡេស៊ី ចាប់ផ្តើមពីតួនាទីថ្នាក់មូលដ្ឋាន​ដែលពាក់ព័ន្ធនឹងការផ្តល់សេវាប្រតិបត្តិការប្រចាំថ្ងៃ ហើយត្រូវបានតំឡើងឋានៈជាបន្តបន្ទាប់ ដោយសារស្នាដៃ ​និងលទ្ធផល​ការងារ ដ៏ឆ្នើមរបស់លោកស្រី។

លោកស្រី ប៊ុន សៀម ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងបរិញ្ញាបត្រហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។

ផ្ចាប់ជាមួយយើង

  • Facebook Social Icon
  • LinkedIn Social Icon
  • Twitter Social Icon
  • YouTube Social  Icon

©ឆ្នាំ ២០២០ ដោយធនាគារអេសា៊-ប៉ាស៊ីហ្វិក​ ឌីវេឡុបមេន ម ក