លោក ឈឺ តេច

ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ

លោក ឈឺ តេច ជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ ទទួលបន្ទុករៀបចំផែនការ ប្រតិបត្តិ គ្រប់គ្រងសកម្មភាពហិរញ្ញវត្ថុ និងគណនេយ្យទាំងអស់របស់ធនាគារ។ លោកជាសមាជិកមួយរូបនៃគណៈគ្រប់គ្រងស្នូលដែលបានចូលបម្រើការងារជាមួយធនាគារអេភីឌី តាំងពីឆ្នាំ២០១៧ ក្នុងតំណែងជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង។

មុនពេលចូលកាន់តំណែងបច្ចុប្បន្ន លោក ឈឺ តេច បានចូលបម្រើការងារជាមួយក្រុមហ៊ុនគណនេយ្យនិងសវនកម្មអន្ដរជាតិមួយ ក្នុងចំណោមក្រុមហ៊ុនធំទាំងបួន អស់រយៈពេល ៣ឆ្នាំ ក្នុងតំណែងចុងក្រោយរបស់លោកជាសវនករជាន់ខ្ពស់។ ក្នុងកំឡុងពេលបម្រើការនៅក្រុមហ៊ុននោះ លោកបានធ្វើសវនកម្មតាមឧស្សាហកម្មផ្សេងៗគ្នាដូចជាធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធានារ៉ាប់រង កម្មន្តសាល ក្រុមហ៊ុន និងអង្គការក្រៅរដ្ឋាភិបាល។

លោក ឈឺ តេច ជាសមាជិក Affiliate នៃសមាគមគណនេយ្យករជំនាញ (ACCA) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ លោកទទួលបានសញ្ញាប័ត្របរិញ្ញាបត្រចំនួនពីរគឺ ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងផ្នែកអប់រំភាសាអង់គ្លេស ពីវិទ្យាស្ថានភាសាបរទេស (IFL)។

ផ្ចាប់ជាមួយយើង

  • Facebook Social Icon
  • LinkedIn Social Icon
  • Twitter Social Icon
  • YouTube Social  Icon

©ឆ្នាំ ២០២០ ដោយធនាគារអេសា៊-ប៉ាស៊ីហ្វិក​ ឌីវេឡុបមេន ម ក