លោក ស្វាយ ពិសាល

ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ

លោក ស្វាយ ពិសាល ជាប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ ទទួលខុសត្រូវលើការគ្រប់គ្រងហានិភ័យទូទៅរបស់ធនាគារ។ លោកគឺជាសមាជិកមួយរូបនៃគណៈគ្រប់គ្រងស្នូល ដែលចូលបម្រើការងារនៅធនាគារ​​​អេភីឌី ចាប់តាំងពីធនាគារដំណើរការប្រតិបត្តិការថ្ងៃដំបូង ក្នុងខែមិថុនា ឆ្នាំ២០១៦ ក្នុងតំណែងជាអ្នកគ្រប់គ្រងប្រតិបត្តិការ។

នៅក្នុងអាជីពធនាគារ លោក ស្វាយ ពិសាល បានឆ្លងកាត់ការទទួលខុសត្រូវផ្សេងៗគ្នា ចាប់ផ្តើមពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់គ្រប់គ្រង រួមមានសេវាកម្មអតិថិជន ការផ្សព្វផ្សាយនិងអភិវឌ្ឍអាជីវកម្ម ការផ្តល់កម្ចី/សេវាឥណទាន និងគ្រប់គ្រងសាខា។ ក្នុងឆ្នាំ២០០៥ លោកបានចាប់ផ្តើមការងារដំបូងក្នុងវិស័យធនាគារ ជាបុគ្គលិកក្នុងនាយកដ្ឋានអាជីវកម្មកាត នៅធនាគារក្នុងស្រុកមួយ។ នៅចុងឆ្នាំ២០០៥ លោកបានផ្លាស់ប្តូរទៅធនាគារឈានមុខមួយដែលជាបុត្រសម្ព័ន្ធរបស់ធនាគារពីប្រទេសម៉ាឡេស៊ី ក្នុងមុខងារជា Authorizer ផ្នែកកាត នៅការិយាល័យកណ្តាល ហើយក្រោយមកត្រូវបានតំឡើងឋានៈជាប្រធានសាខានៅឆ្នាំ២០០៩។ លោកបន្តបម្រើការងារជាប្រធាន​សាខា​នៅ​ធនាគារដដែលរហូតដល់ចុងឆ្នាំ២០១៤ មុននឹងលោក​បាន​ផ្លាស់ប្តូរទៅធនាគារមួយផ្សេងទៀតពីប្រទេសម៉ាឡេស៊ីនៅឆ្នាំ២០១៥ ក្នុងមុខតំណែងជាប្រធានសាខាការិយាល័យកណ្តាល។

លោក ស្វាយ ពិសាល​ ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) រាជធានីភ្នំពេញ។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យដូចគ្នាក្នុងឆ្នាំ២០០៤ ។

ផ្ចាប់ជាមួយយើង

  • Facebook Social Icon
  • LinkedIn Social Icon
  • Twitter Social Icon
  • YouTube Social  Icon

©ឆ្នាំ ២០២០ ដោយធនាគារអេសា៊-ប៉ាស៊ីហ្វិក​ ឌីវេឡុបមេន ម ក