លោកស្រី សាំង ម៉ានីតា

ប្រធាននាយកដ្ឋានប្រតិបត្តិតាម

លោកស្រី សាំង ម៉ានីតា ជាប្រធាននាយកដ្ឋានប្រតិបត្តិតាម ទទួលខុសត្រូវចំពោះការងារគ្រប់គ្រងរួម សម្រាប់មុខងារប្រតិបត្តិតាមរបស់ធនាគារអេភីឌី និងជាបុគ្គលទំនាក់ទំនងចម្បងជាមួយធនាគារជាតិនៃកម្ពុជា និងនិយ័តករផ្សេងៗទៀត។ លោកស្រីបានចូលបម្រើការងារនៅធនាគារអេភីឌីក្នុងឆ្នាំ ២០១៧ និងទទួលបានការយល់ព្រមជាផ្លូវការពីធនាគារជាតិនៃកម្ពុជាក្នុងនាមជាប្រធាននាយកដ្ឋានប្រតិបត្តិតាម។

លោកស្រី សាំង ម៉ានីតា បានបម្រើការងារក្នុងវិស័យធនាគារអស់រយៈពេលជាង៦ឆ្នាំ ដោយចាប់ផ្តើមអាជីពដំបូងក្នុងផ្នែកហានិភ័យ និងប្រតិបត្តិតាម នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើក្នុងស្រុកមួយក្នុងឆ្នាំ២០១៤។ ក្នុងដំណើរអាជីពការងារកន្លងមក លោកស្រីបានចូលរួមកម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។ លើសពីនេះទៅទៀត លោកស្រីបានទទួលវិញ្ញាបនប័ត្រនៃការប្រតិបត្តិតាមជាបទបញ្ញត្តិ (Regulatory Compliance) ពីវិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ (IBF) ប្រទេសកម្ពុជា។

លោកស្រី សាំង ម៉ានីតា កំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងហានិភ័យ វិស័យធានារ៉ាប់រង ធនាគារ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។ លោកស្រីទទួលបានសញ្ញាប័ត្របរិញ្ញាបត្រចំនួនពីរគឺ ផ្នែកគណនេយ្យពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងផ្នែកអប់រំភាសាអង់គ្លេសពីវិទ្យាស្ថានភាសាបរទេស (IFL) ។

ផ្ចាប់ជាមួយយើង

  • Facebook Social Icon
  • LinkedIn Social Icon
  • Twitter Social Icon
  • YouTube Social  Icon

©ឆ្នាំ ២០២០ ដោយធនាគារអេសា៊-ប៉ាស៊ីហ្វិក​ ឌីវេឡុបមេន ម ក