លោកស្រី Chen Ya-duan (Elaine Chen)

នាយកប្រតិបត្តិរង

លោកស្រី Chen Ya-Duan មានបទពិសោធន៍ជាង៣០ឆ្នាំ ក្នុងវិស័យធនាគារផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា និងរដ្ឋបាលពាណិជ្ជកម្មនៅបណ្តាធនាគារជាច្រើន។ លោកស្រីបានចូលបម្រើការងារនៅធនាគារអេភីឌីក្នុងឆ្នាំ២០១៩ ជានាយកប្រតិបត្តិរងទទួលបន្ទុកអភិវឌ្ឍផ្នែកឌីជីថល។

មុនពេលចូលបម្រើការងារនៅធនាគារអេភីឌី លោកស្រី Chen Ya-Duan ជាសាស្រ្តាចារ្យផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) នៅសាកលវិទ្យាល័យស៊ូចូវ (Soochow) តៃវ៉ាន់។ លោកស្រីមានបទពិសោធន៍បម្រើការអោយធនាគារស៊ីធីប៊ែង (CitiBank) ​តៃវ៉ាន់ ធនាគារពាណិជ្ជមេហ្គាអន្តរជាតិ (Mega International) ធនាគារ ANZ តៃវ៉ាន់ ធនាគារឌីប៊ីអេស (DBS) តៃវ៉ាន់ និងនិងធនាគារតៃវ៉ាន់ស៊ីនកុង (Taiwan Shin Kong)។ លោកស្រីក៏ធ្លាប់ជាទីប្រឹក្សា ក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាសម្រាប់ធនាគារឯកទេសអេភីឌី កាលពីឆ្នាំ២០១៦ ។ 

លោកស្រី Chen Ya-Duan ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតវិទ្យាសាស្រ្តកុំព្យូទ័រ ពីវិទ្យាស្ថានបច្ចេកវិទ្យានៃរដ្ឋផ្លរីដា (FIT) សហរដ្ឋអាមេរិក និងបរិញ្ញាបត្ររដ្ឋបាលពាណិជ្ជកម្មពីសាកលវិទ្យាល័យជាតិតៃវ៉ាន់ (NTU) ។

ផ្ចាប់ជាមួយយើង

  • Facebook Social Icon
  • LinkedIn Social Icon
  • Twitter Social Icon
  • YouTube Social  Icon

©ឆ្នាំ ២០២០ ដោយធនាគារអេសា៊-ប៉ាស៊ីហ្វិក​ ឌីវេឡុបមេន ម ក