ធនាគារអេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន ម.ក

សេចក្តីប្រកាស

APD BANK

ព័តមានពីការងារ

ចូលរួមក្រុមរបស់យើង

កម្រងរូបភាព

1/19

ផលិតផល​ឥណទាន

ឥណទានគេហដ្ឋាន

 

រៀបចំផែនការការរស់នៅនិងធ្វើជាម្ចាស់គេហដ្ឋានក្នុង​ក្តី​សុបិន្ត​របស់​អ្នក​ជា​មួយ​ប្រាក់ឥណទានគេហ​ដ្ឋាន​របស់ធនាគារអេស៊ា​-ប៉ាស៊ីហ្វិក។ ឥណទានគេហដ្ឋាន របស់ធនាគារអេស៊ា​-ប៉ាស៊ីហ្វិក​ត្រូវ​បាន​រចនា​ឡើង​ជា​មួយ​នឹង​ដំណើរ​ការ​ឥណទាន​ងាយស្រួល និង​អត្រា​ការ​ប្រាក់​ប្រកួត​ប្រជែង។

ឥណទានមានកាលកំណត់

 

ប្រាក់កម្ចីមានកាលកំណត់របស់ធនាគារអេស៊ា​-ប៉ាស៊ីហ្វិកអាចអនុវត្តបានសម្រាប់ទាំងបុគ្គល និងក្រុមហ៊ុន សម្រាប់​បម្រើ​ដល់​គោល​បំណង​ជា​ច្រើន។

ឥណទានវិបារូបន៍ (អូឌី)

 

តើអ្នកធ្លាប់មានប្រទះ​ការបរាជ័យ​ក្នុង​ការ​ទទួល​បាន​អត្ថ​ប្រយោជន៍​​ពី​ឱកាស​ដែល​មិន​អាច​ទាយ​ទុក​ជា​មុន​បាន​ដោយ​​សារ​​ភាព​មិន​អាច​រក​បាន​នៃ​មូល​និធិ​បម្រុង?
កុំបារម្ភ​ ឥណទានវិបារូបន៍ (អូឌី)​​​​របស់​ធនាគារ​អេស៊ា​-ប៉ាស៊ីហ្វិក ជា​ដំណោះ​ស្រាយ​​មួយ​ក្នុង​ចំណោម​​​ដំណោះ​ស្រាយ​ដ៏​ល្អ​បំផុត​របស់​អ្នក​ដែល​អ្នក​នឹង​អាច​ធ្វើ​ឱ្យ​មាន​លំហូរ​សាច់​ប្រាក់​ប្រកប​​ដោយ​​ប្រសិទ្ធភាព។

ឥណទានទុនបង្វិល

 

មកដល់ឆាប់ៗនេះ

 

គណនីបញ្ញើ និងសន្សំ

គណនី​ចរន្ត

 

ជាមួយនឹងគណនីចរន្តរបស់ធនាគារអេស៊ា​-ប៉ាស៊ីហ្វិកអ្នកអាចទទួលបានមូលនិធិរបស់អ្នកច្រើនដងតាមតំរូវការរបស់អ្នកដោយប្រើមូលប្បទានប័ត្រ​។ វាត្រូវបានរចនា​ឡើង​សម្រាប់​អតិថិជនដែល​តម្រូវ​ឱ្យ​មាន​ប្រតិ​បត្តិការ​ទៀង​ទាត់​ជា​ច្រើនជា​មួយ​ធនាគារ​រួម​មាន​ប្រាក់​បញ្ញើ ដកប្រាក់ និង​ទូទាត់​ទៅ​ដៃ​គូ​អាជីវកម្ម។

គណនីបញ្ញើសន្សំ

 

គណនីសន្សំរបស់​របស់ធនាគារអេស៊ា​-ប៉ាស៊ីហ្វិក​​ត្រូវ​បាន​រចនា​ឡើង​ជា​មួយ​នឹង​ភាព​បត់​​បែន​​ដែល​ម្ចាស់​គណនី​អាច​ដាក់​ប្រាក់​បញ្ញើ / ដក​​ប្រាក់​បាន​គ្រប់​ពេល​វេលា​ដោយ​គ្មាន​ការ​ដាក់​កម្រិត​លើ​ចំនួន​ប្រតិ​បត្តិការ។

Home:

គណនីបញ្ញើមានការកំណត់

 

បង្កើនប្រសិទ្ធិភាពមកវិញនូវប្រាក់បម្រុងដែលបាន​គ្រោង​ទុក​យ៉ាង​ល្អ​ជា​មួយ​នឹង​ប្រាក់​បញ្ញើ​មាន​កាល​កំណត់​​របស់​ធនាគារ​អេស៊ា​-ប៉ាស៊ីហ្វិក​ដែល​អ្នក​អាច​​រីករាយ​ជា​មួយ​នឹង​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​​គេ​​។ អត្រា​ការ​ប្រាក់​ខុស​គ្នា​អាស្រ័យ​លើ​រយៈ​ពេល​ដែល​បាន​ជ្រើស​រើស​ចាប់​ពី ១ ខែ​ដល់ ២៤ ខែ។

 

សេវាផ្ទេរប្រាក់

សេវាផ្ទេរប្រាក់

 

មកដល់ឆាប់ៗនេះ!

សេវាទូទាត់រហ័ស

 

មកដល់ឆាប់ៗនេះ!

 

សេវាផ្សេងៗ

សេវាកម្មបើកប្រាក់ខែ

 

មកដល់ឆាប់ៗនេះ!

ហិរញ្ញប្បទានពាណិជ្ជកម្ម

 

មកដល់ឆាប់ៗនេះ!

មូលប្បទានប័ត្ររបស់ធនាគារ

 

មកដល់ឆាប់ៗនេះ!

 

អំពី​​យើង

ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន ម.ក (ធនាគារ អេភីឌី) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ជាធនាគារឯកទេស ដែលបានចុះបញ្ជីនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំ២០១៩ ធនាគារជាតិ នៃកម្ពុជា បានអនុម័តផ្តល់អជ្ញាប័ណ្ណប្រតិបត្តិការធនាគារពាណិជ្ជដល់ ធនាគារ អេភីឌី ហើយធនាគារបានបង្កើនមូលធនចុះបញ្ជីរបស់ខ្លួនរហូតដល់ ៧៥លានដុល្លារអាមេរិ​ក​ ខណៈទ្រព្យសកម្មបច្ចុប្បន្នបានកើនឡើងរហូតដល់ ១០០លាន ដុល្លារអាមេរិ​ក។

 

ការិយាល័យ​ក​ណ្តា​លបច្ចុប្បន្នរបស់ធនាគារមានទីតាំងនៅ អគារលេខ១៣២ ផ្លូវ២៩៤ កែងនឹងមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ធនាគារគ្រោងនឹងបើកសាខានៅតាមបណ្តាខេត្តក្រុងមួយចំនួនដូចជា សៀមរាប ព្រះសីហនុ កំពង់ចាម និងបាត់ដំបង។

 

ធនាគារ​​ អេភីឌី មានគោលដៅជាចំបងក្នុងការនាំយកបច្ចេកវិទ្យា និងប្រព័ន្ធធនាគារឌីជីថល ទំនើបឈានមុខមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ស្របតាមការឆ្នៃប្រឌិតនៃបច្ចេកវិទ្យាក្នុងសេវាកម្មហិរញ្ញវត្ថុ ធនាគារនឹងធ្វើការអភិវឌ្ឍលើវិស័យធនាគារចល័តនៅពេលអនាគត ដោយផ្តោតលើការបើកគណនីតាមរយៈទូរស័ព្ទចល័ត ការផ្ទរប្រាក់ ការទូទាត់ និងសេវាកម្មផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ធនាគារនឹងអនុវត្ត និងនាំយកបទពិសោធបច្ចេកវិទ្យាហិរញ្ញវត្ថុទៅដល់អតិថិជន របស់យើងនៅទីជនបទ។ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការធនាគារប្រចាំថ្ងៃជូនដល់អតិថិជនទាំងក្នុងប្រទេស និងក្រៅប្រទេសរបស់យើង ធនាគារនឹងណែនាំ និងផ្តល់ជូននូវសេវាធនាគារអនឡាញ និងតាមប្រព័ន្ធអ៊ិនធើណិតជាបន្តបន្ទាប់។

 

ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” របស់ប្រទេសចិន និងដើម្បីសម្រេចបាន គោលបំណងរបស់យើងជា “ធនាគារនៅព្រះរាជាណាចក្រកម្ពុជា និងផ្តល់ប្រតិបត្តិការបម្រើដល់ តំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល”​ ធនាគារនឹងផ្តល់ជូនសេវាកម្មហិរញ្ញវត្ថុឆ្លងដែនយ៉ាងទូលំទូលាយ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល រួមមានប្រទេសចិន ហុងកុង តៃវ៉ាន់ សិង្ហបូរី ថៃ ម៉ាឡេស៊ីនិងតំបន់ផ្សេងទៀត។

 

យើងនឹងបន្តផ្តល់អាទិភាពក្នុងកិច្ចការប្រតិបត្តិតាម និងកសាងអភិបាលកិច្ចរឹងមាំ ក៏ដូចជាវប្បធម៌គ្រប់គ្រងហានិភ័យឲ្យខ្លាំងក្លាមួយ។ ការធានាក្នុងការអនុវត្តតាមរាល់បទបញ្ញត្តិ ដំណើការ និងគោលការណ៍ផ្ទៃក្នុង គឺជាកិច្ចការចម្បងរបស់ធនាគារ ជាមួយគ្នានេះ យើងនឹងបន្តគោរព និងអនុវត្តតាមរាល់ច្បាប់ និងបទបញ្ញត្តិថ្មីៗ។

 

ធនាគារ អេភីឌី បាននិងកំពុងបណ្តុះបណ្តាលអ្នកដឹកនាំថ្មីៗក្នុងព្រះរាជាណាចក្រកម្ពុជា និងចូលរួម ចំណែកក្នុងការអភិវឌ្ឍសង្គមជាតិកម្ពុជាផងដែរ។

 

 

ធនាគារ អេភីឌី គឺជាផ្នែកមួយនៃ សម្ព័ន្ធ Cambodian Harmonious Investment & Development Group ដែលជាសហគ្រាសយ៉ាងធំមួយធ្វើប្រតិបត្តិការក្នុងឧស្សាហកម្មជាច្រើន ដូចជា វិស័យអចលនទ្រព្យ ឧស្ម័នធម្មជាតិ អាកាសចរណ៍ ទូរគមនាគមន៍ ធនាគារ និងវិស័យផ្សេងៗទៀតជាច្រើន។ ទ្រព្យសកម្មបច្ចុប្បន្នរបស់សម្ព័ន្ធមានតម្លៃប្រមាណ ៦ប៊ីលាន ដុល្លារអាមេរិក ដែលចង្អុលបង្ហាញពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់សម្ព័ន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះធនាគារ អេភីឌី គឺជាទីទុកចិត្ត និងជាដៃគូរហិរញ្ញវត្ថុដ៏ល្អបំផុតរបស់អ្នក។

 

សូមស្វាគមន៍មកកាន់យើងខ្ញុំ ចាប់ផ្តើមអនាគតរបស់អ្នកថ្ងៃនេះ!

គណៈគ្រប់គ្រង

លោក Charng Geng Hsiao (Joe Hsiao)

នាយកប្រតិបត្តិ

លោកស្រី Chen Ya-duan (Elaine Chen)

នាយកប្រតិបត្តិរង

លោក ស្វាយ ពិសាល

ប្រធាននាយកដ្ឋាន

គ្រប់គ្រងហានិភ័យ

លោកស្រី សាំង ម៉ានីតា

ប្រធាននាយកដ្ឋាន

ប្រតិបត្តិតាម

លោក ថុល លីណា

ប្រធាននាយកដ្ឋាន

សវនកម្មផ្ទៃក្នុង

លោកស្រី ប៊ុន សៀម

ប្រធានផ្នែកសេវាកម្មធនាគារ

លោក ឈឺ តេច

ប្រធាននាយកដ្ឋាន

ហិរញ្ញវត្ថុ និងគណនេយ្យ

លោកស្រី ថៃ ស្រីមុំ

ប្រធាននាយកដ្ឋានរដ្ឋបាល ធនធានមនុស្ស និងលេខាធិការ

ទស្សនវិស័យ​របស់​យើង

ដើម្បីក្លាយជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយដែលផ្តល់ជូននូវផលិតផលនិងសេវាកម្មដែលមានគុណភាពដើម្បីបំពេញក្តីសុបិន្តនៅទូទាំងជំនាន់ហួសព្រំដែន។

បេសកកម្មរបស់យើង

អេភីឌីបានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយគុណភាពអន្តរជាតិទាំងមូលដែលនឹងបង្កើតតម្លៃនិងលើកកម្ពស់ជីវិតអតិថិជន និយោជិកម្ចាស់ភាគហ៊ុននិងសហគមន៍ដែលយើងបម្រើ។

 
 

ទំនាក់ទំនង ធនាគារ APD

ដីឡូតិ៍លេខ ១៣២ កែងផ្លូវលេខ ២៩៤ មហាវិថីព្រះនរោត្តម​សង្កាត់ទន្លេបាសាក់

ខណ្ឌចំការមន រាជធានីភ្នំពេញ

អ៊ីមែល៖ apdbank@asiapacificbk.com

ទូរស័ព្ទ៖ ( ៨៥៥) ២៣-២១១-៨៨៨
ទូរសារ៖ ( ៨៥៥) ២៣-២១២-០៧៦

សម្រាប់ពាក្យបណ្តឹងសូមទាញយកនិងបំពេញសំណុំបែបបទនៅក្នុងតំណភ្ជាប់នៅទីនេះ

លេខទំនាក់ទំនង

សាខារបស់យើង

កម្មវិធីស្មោះត្រង់

ព្រឹត្តិការណ៍និងសកម្មភាព

សេចក្តីជូនដំណឹង

ផ្ចាប់ជាមួយយើង

  • Facebook Social Icon
  • LinkedIn Social Icon
  • Twitter Social Icon
  • YouTube Social  Icon

©ឆ្នាំ ២០២០ ដោយធនាគារអេសា៊-ប៉ាស៊ីហ្វិក​ ឌីវេឡុបមេន ម ក